ថវិកាបេឡាមរណ:សង្គ្រោះចំនួន១៦.០០០.០០០.រៀលនិងលិខិតចូលរួមរំលែកមរណ:ទុក្ខជូនដល់គ្រួសារសពសមាជិកសមាគមចំនួន៤ ក្នុងខេត្តកំពង់ឆ្នាំង។
(កំពង់ឆ្នាំង) នៅថ្ងៃទី២២ កញ្ញា ២០២៦
ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងអនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន សមាគម អតីតយុទ្ធជន និង និវត្តជន កម្ពុជា ខេត្តកំពង់ឆ្នាំង តំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការ សមាគមអតីតយុទ្ធជន និង និវត្តជន កម្ពុជាខេត្តកំពង់ឆ្នាំងបានដឹកនាំក្រុមការងារ អ.ន.ក ថ្នាក់ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំងបីប្រភេទ ចុះប្រគល់ថវិកា បេឡាមរណៈសង្គ្រោះ ចំនួន ១៦.០០០.០០០(ដប់ប្រាំមួយលាន)រៀល និង លិខិតចូលរួមរំលែកមរណទុក្ខ ជូនដល់គ្រួសារសពសមាជិកសមាគម ចំនួន ៤គ្រួសារ នៅ ស្រុករលាប្អៀរ ២គ្រួសារ ស្រុកទឹកផុស ១គ្រួសារ និង ស្រុកបរិបូណ៌ ១គ្រួសារ ក្នុងនោះមាន:
១.ឈ្មោះ ស្រី យ៉ា ភេទប្រុស អាយុ ៧៩ឆ្នាំ ទទួលមរណភាព ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាប្រភេទ ជនពិការ ។
២.ឈ្មោះ ពិន ចុន ភេទស្រី អាយុ ៨៦ឆ្នាំ ទទួលមរណភាព ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិព្រាល ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាប្រភេទ គ្រួសារជនពលី ។
៣.ឈ្មោះ ចាន់ ជា ភេទប្រុស អាយុ ៦២ឆ្នាំ ទទួលមរណភាព ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅភូមិដូងស្លា ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាប្រភេទ ជនពិការ ។
៤.ឈ្មោះ សួន សារឿន ភេទប្រុស អាយុ ៨៤ឆ្នាំ ទទួលមរណភាព ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិភូមិស្នោរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ជាប្រភេទ និវត្តជន ។
